សំណួរទី៧. តើយើងសូត្រដូចម្តេចនៅពេលស្លៀកសម្លៀកបំពាក់ថ្មី?

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ لَكَ الْحَمْدُ ؛ أَنْتَ كَسَوْتَنِيهِ، أَسْأَلُكَ مِنْ خَيْرِهِ وَخَيْرِ مَا صُنِعَ لَهُ، وَأَعُوذُ بِكَ مِنْ شَرِّهِ وَشَرِّ مَا صُنِعَ لَهُ

មានន័យថា៖ “ឱអល់ឡោះជាម្ចាស់! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់ជាអ្នកផ្ដល់ឲ្យខ្ញុំនូវសម្លៀកបំពាក់នេះ។ ខ្ញុំសុំអំពីទ្រង់នូវភាពល្អរបស់វា និងភាពល្អនៃអ្វីដែលត្រូវគេធ្វើសម្រាប់វា។ ហើយខ្ញុំសុំអំពីទ្រង់ សូមទ្រង់មេត្តាបញ្ចៀសនូវភាពអាក្រក់របស់វា និងភាពអាក្រក់នៃអ្វីៗដែលត្រូវគេធ្វើសម្រាប់វា”។ រាយការណ៍ដោយ អាពូហ្ទាវូទ និងតៀរមីហ្ស៊ី