សំណួរទី៤៣. តើគេត្រូវសឡាវ៉ាតលើណាពីយ៉ាងដូចម្តេច?

ចម្លើយ. គឺត្រូវសូត្រថា៖

اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ ، وَعَلَى آلِ مُحَمَّدٍ ، كَمَا صَلَّيْتَ عَلَى إبراهيم وعلى آلِ إبْرَاهِيمَ إنَّكَ حَمِيدٌ مَجِيدٌ، اللهم بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ ، كَمَا بَارَكْت عَلَى إبراهيم وعلى آلِ إبْرَاهِيمَ ، إنَّكَ حَمِيدٌ مَجِيدٌ

មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់សឡាវ៉ាត(លើកសរសើរ)ទៅចំពោះមូហាំម៉ាត់ និងក្រុមគ្រួសារមូហាំម៉ាត់ ដូចដែលទ្រង់បានសឡាវ៉ាតទៅចំពោះអ៊ីព្រហ៊ីម និងក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផងចុះ។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើងបំផុត។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទានពរជ័យដល់មូហាំម៉ាត់ និងក្រុមគ្រួសាររបស់

មូហាំម៉ាត់ ដូចដែលបានប្រទានពរជ័យដល់អ៊ីព្រហ៊ីម និងក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផងចុះ។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើងបំផុត។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម