សំណួរទី៤២. ចូរលើកឡើងពីទូអាដែលអ្នកដែលមានការបារម្ភខ្លាចមានប្រការអ្វីមួយកើតឡើងដោយសារតែភ្នែក ត្រូវសូត្រ?

ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(إِذَا رَأَى أَحَدُكُمْ مِنْ أَخِيهِ أو من نفسه أو من ماله مَا يُعْجِبُهُ، فَلْيَدْعُ لَهُ بِالْبَرَكَةِ. فإن العين حق) رواه أحمد وابن ماجه وغير هما

មានន័យថា៖ “នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកមើលឃើញពីបងប្អូនរបស់គាត់ ឬខ្លួនរបស់គាត់ ឬទ្រព្យសម្បត្តិរបស់គាត់នូវអ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍នោះ ចូរឲ្យគាត់បួងសួងសុំពរជ័យឲ្យកើតមានដល់វា ព្រោះថាពិតណាស់ភ្នែក(ឥទ្ធិពលរបស់វា) គឺពិតជាមានជាក់ច្បាស់”។ រាយការណ៍ដោយ អះម៉ាត់ និងអ៊ិពនូម៉ាហ្ជះ និងអ្នកផ្សេងទៀត