សំណួរទី៤. តើយើងសូត្រដូចម្តេចនៅពេលក្រោកពីដំណេក?

ចម្លើយ. យើងសូត្រថា៖

اَلْحَمْدُ لِلَّهِ الَّذِيْ أَحْيَانَا بَعْدَمَا أَمَاتَنَا وَإِلَيْهِ النُّشُوْرُ

មានន័យថា៖ ការសរសើរទាំងឡាយសម្រាប់អល់ឡោះជាម្ចាស់ដែលបានផ្តល់ឱ្យយើងនូវជីវិតរស់រានឡើងវិញក្រោយពីការដកយកវាពីយើង(នៅពេលគេងលក់) ហើយអ្វីៗនឹងវិលទៅរកទ្រង់វិញ។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម