សំណួរទី២៤. តើយើងត្រូវពោលដូចម្តេចនៅពេលមានគេកណ្តាស់?

ចម្លើយ. យើងសូត្រថា៖

(الحَمْدُ لِلَّهِ)

មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។

ហើយអ្នកដែលបានឮ ត្រូវពោលទៅកាន់អ្នកដែលកណ្តាស់នោះថា៖

(يَرْحَمُكَ اللهُ)

មានន័យថា៖ សូមអល់ឡោះអាណិតស្រលាញ់អ្នក។

ហើយនៅពេលដែលមានគេពោលមកកាន់ខ្លួនដូច្នោះ អ្នកដែលកណ្តាស់នោះត្រូវពោលតបទៅវិញថា៖

(يَهْدِيْكُمُ اللهُ وَيُصْلِحُ بَالَكُمْ)

មានន័យថា៖ សូមអល់ឡោះចង្អុលបង្ហាញ និងកែលម្អស្ថានភាពរបស់អ្នក។ រាយការណ៍ដោយអាល់ពូខរី