សំណួរទី១៨. តើយើងសូត្រដូចម្តេចក្រោយពេលគេអាហ្សានរួច?

ចម្លើយ. យើងត្រូវសឡាវ៉ាតលើណាពី ﷺ ហើយសូត្រថា៖ ចម្លើយ. យើងត្រូវសឡាវ៉ាតលើណាពី ﷺ ហើយសូត្រថា៖ اَللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ وَالصَّلاَةِ الْقَائِمَةِ آتِ مُحَمَّدًا الْوَسِيْلَةَ وَالْفَضِيْلَةَ وَابْعَثْهُ مَقَامًا مَحْمُوْدًا الَّذِيْ وَعَدْتَهُ

មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេបញ្ឈរឡើង! សូមទ្រង់ផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់មេត្តាតែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផងចុះ។ រាយការណ៍ដោយ អាល់ពូខរី

ត្រូវសុំទូអាឲ្យបានច្រើននៅចន្លោះរវាងអាហ្សាន និងអ៊ីក៏ម៉ះ ព្រោះថាការទូអានៅពេលនោះ គឺមិនត្រូវបានគេច្រានចោលឡើយ។