សំណួរទី១. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការហ្ស៊ីកៀរ(រលឹកចំពោះអល់ឡោះ)?

ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបអ្នកដែលរលឹកទៅចំពោះម្ចាស់របស់គាត់ នឹងអ្នកដែលមិនរលឹកទៅចំពោះទ្រង់ គឺដូចជាការរស់ និងការស្លាប់”។ រាយការណ៍ដោយអាល់ពូខរី

នេះគឺដោយសារតែ ជីវិតរស់នៅរបស់មនុស្សមានតម្លៃ គឺអាស្រ័យទៅតាមកម្រិតនៃការហ្ស៊ីកៀររបស់គេចំពោះអល់ឡោះជាម្ចាស់។