ចម្លើយ. គឺគេត្រូវ ៖
១. ប្រតិបត្តិតាមលោកទាំងពីរនូវអ្វីដែលមិនមែនជាប្រការខុសឆ្គងនឹងបទបញ្ជារបស់អល់ឡោះជាម្ចាស់
២. បម្រើលោកទាំងពីរ
៣. ជួយដល់លោកទាំងពីរ
៤. បំពេញនូវសេចក្តីត្រូវការរបស់លោកទាំងពីរ
៥. សុំទូអាបួងសួងដល់លោកទាំងពីរ
៦. និយាយស្តីជាមួយពួកគាត់ប្រកបដោយសុជីវធម៌ ហើយគេមិនអនុញ្ញាតឲ្យនិយាយពាក្យ “អិះ អ៊ុស” ទៅកាន់លោកទាំងពីរឡើយ។
៧. ត្រូវមានទឹកមុខញញឹមជានិច្ចចំពោះលោកទាំងពីរ និងមិនត្រូវធ្វើមុខជូរដាក់លោកទាំងពីរឡើយ។
៨. មិនត្រូវតម្លើងសំឡេងឲ្យខ្លាំងលើសសំឡេងរបស់លោកទាំងពីរឡើយ ត្រូវស្តាប់តាមលោកទាំងពីរ មិនត្រូវនិយាយកាត់ប្រសាសន៍លោកទាំងពីរ និងមិនត្រូវហៅលោកទាំងពីរដោយឈ្មោះចំៗនោះទេ ផ្ទុយទៅវិញត្រូវហៅលោកទាំងពីរថា “ឱលោកឪពុក ឱអ្នកម្តាយ”។
៩. ត្រូវសុំការអនុញ្ញាតពីលោកទាំងពីរជាមុន មុននឹងចូលទៅជួបលោកទាំងពីរក្នុងបន្ទប់របស់លោក។
១០. ថើបដៃ និងថើបក្បាលរបស់លោកទាំងពីរ។