សំណួរទី១៩. ចូរលើកឡើងពីសុជីវធម៌នៃការឲ្យសាឡាម។

១. នៅពេលដែលខ្ញុំជួបអ្នកមូស្លីមណាម្នាក់ ខ្ញុំផ្តើមឲ្យសាឡាមទៅកាន់គេមុនដោយពោលថា៖ السلام عليكم ورحمة الله وبركاته ពុំមែនខ្ញុំជួបហើយដោយមិនឲ្យសាឡាមនោះទេ ហើយខ្ញុំក៏មិនចង្អុលទៅកាន់នរណាម្នាក់នោះដែរ។

២. ខ្ញុំបង្ហាញទឹកមុខញញឹមចំពោះអ្នកដែលខ្ញុំឲ្យសាឡាមទៅកាន់។

៣. ខ្ញុំចាប់ដៃគាត់ដោយដៃស្តាំរបស់ខ្ញុំ។

៤. នៅពេលនរណាម្នាក់ស្វាគមន៍ខ្ញុំ ខ្ញុំនឹងតបទៅវិញឲ្យបានល្អជាង ឬក៏ស្មើគ្នា។

៥. ខ្ញុំមិនផ្តើមឲ្យសាឡាមមុនទៅកាន់ពួកគ្មានជំនឿនោះទេ តែប្រសិនបើគេឲ្យសាឡាមមកខ្ញុំមុន ខ្ញុំនឹងតបទៅវិញដូចគ្នា។

៦. អ្នកមានអាយុតិចឲ្យសាឡាមទៅអ្នកមានអាយុច្រើនជាង អ្នកជិះលើជំនិះឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរឲ្យសាឡាមទៅកាន់អ្នកអង្គុយ ហើយអ្នកមានគ្នាតិច ឲ្យសាឡាមទៅកាន់អ្នកមានគ្នាច្រើន។