សំណួរទី១២. តើសុជីវធម៌ក្នុងការទទួលទានអាហារមានអ្វីខ្លះ?

ចម្លើយ. សុជីវធម៌ក្នុងការទទួលទានអាហារមានដូចជា ៖

១. ខ្ញុំនៀតថា ការហូប និងការផឹករបស់ខ្ញុំនេះ គឺដើម្បីពង្រឹង(មានកម្លាំង)លើការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់។

២. លាងដៃទាំងពីរមុននឹងទទួលទានអាហារ។

៣. ខ្ញុំសូត្រ “بسم الله” ហើយខ្ញុំទទួលទានអាហារនឹងដៃស្តាំរបស់ខ្ញុំ និងទទួលទាននូវអ្វីដែលនៅជិតខ្ញុំ។ ខ្ញុំមិនបរិភោគអាហារពីកណ្តាលចាន ហើយក៏មិនបរិភោគអាហារដែលមិននៅមុខខ្ញុំនោះដែរ។

៤. ប្រសិនបើខ្ញុំភ្លេចសូត្រ بسم الله នៅពេលចាប់ផ្តើមហូប គឺខ្ញុំសូត្រថា ៖

بسم الله في أوله وآخره

៥. ខ្ញុំពេញចិត្តចំពោះអាហារដែលមាន។ ខ្ញុំមិនបន្តុះបង្អាប់អាហារនោះទេ។ ប្រសិនបើខ្ញុំចូលចិត្ត ខ្ញុំហូប តែបើខ្ញុំមិនចូលចិត្តទេនោះ ខ្ញុំទុកវា។

៦. ខ្ញុំហូបល្មមៗ ដោយមិនហូបច្រើនពេកនោះទេ។

៧. ខ្ញុំមិនផ្លុំអាហារ ឬគ្រឿងផឹក(ដែលក្តៅ)នោះទេ ដោយខ្ញុំទុកវាឲ្យត្រជាក់សិន។

៨. ខ្ញុំទទួលទានអាហារជុំគ្នាជាមួយគ្រួសារ ឬជាមួយភ្ញៀវ។

៩. ខ្ញុំមិនចាប់ផ្តើមទទួលទានអាហារមុនអ្នកដែលមានអាយុច្រើនជាងខ្ញុំនោះទេ។

១០. ខ្ញុំពោលព្រះនាមអល់ឡោះ (សូត្រ بسم الله)នៅពេលខ្ញុំផឹក ហើយខ្ញុំផឹកដោយអង្គុយ និងផឹកបីដង។

១១. ខ្ញុំថ្លែងសរសើរអល់ឡោះជាម្ចាស់បន្ទាប់ពីខ្ញុំទទួលទានរួច។