ចម្លើយ. សុជីវធម៌នៅក្នុងការដេកមានដូចជា៖
១. ខ្ញុំត្រូវចូលគេងពីព្រលប់(បន្ទាប់ពីសឡាតអ៊ីស្ហារួច)។
២. ខ្ញុំគេងដោយភាពជ្រះស្អាត(យកទឹកវូហ្ទុមុនចូលគេង)។
៣. ខ្ញុំមិនដេកផ្កាប់នោះទេ។
៤. ខ្ញុំគេងដោយផ្អៀងទៅខាងស្តាំ ហើយដាក់ដៃស្តាំនៅក្រោមថ្ពាល់ស្តាំ។
៥. ខ្ញុំរលាស់កម្រាលពូករបស់ខ្ញុំ(មុនគេង)។
៦. ខ្ញុំសូត្រហ្ស៊ីកៀរពេលចូលគេង ដូចជាអាយ៉ាត់គួរស៊ីយ៍ ជំពូក អាល់អៀខ្លើស ជំពូកអាល់ហ្វាឡឹក និងជំពូអាន់ណាស ចំនួនបីៗដង ហើយខ្ញុំសូត្រថា៖ باسمك اللهم أموت وأحيا
៧. ខ្ញុំក្រោកសឡាតស៊ូពុស។
៨. ពេលក្រោកពីគេងវិញ ខ្ញុំសូត្រថា៖ الْحَمْدُ للهِ الَّذِي أحْيَانَا بَعْدَ مَا أمَاتَنَا وَإِلَيْهِ النُشُورُ