សំណួរទី៧. ចូរអានហាទីស្ហ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។

អំពី អាណាស رضي الله عنه រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់ ដូចអ្វីដែលគាត់ចង់បានសម្រាប់ខ្លួនឯង”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ

១. ចាំបាច់ត្រូវស្រឡាញ់ ចង់បានល្អដល់បងប្អូនរបស់ខ្លួន ដូចដែលគេស្រឡាញ់ចង់បានល្អសម្រាប់ខ្លួនឯងដែរ។

២. ពិតណាស់ ការស្រឡាញ់ ចង់បានល្អដល់បងប្អូនរបស់ខ្លួនដូចដែលគេស្រឡាញ់ចង់បានល្អសម្រាប់ខ្លួនឯងដែរនោះ ស្ថិតក្នុងចំណោមភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)

ហាទីស្ហទី៨