សំណួរទី២. ចូរអានហាទីស្ហដែលហាមឃាត់ពីការបង្កើតថ្មីក្នុងសាសនា ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។

ចម្លើយ. អំពី អ៊ុមមុលមុមីនីន អ៊ុមមូ អាប់ទុលឡោះ អាអ៊ីស្សះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើង ហើយប្រការនោះពុំមែនជាកិច្ចការសាសនាពីយើងទេនោះ វានឹងត្រូវគេបដិសេធចោល”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ

១. ហាមឃាត់ពីការបង្កើតថ្មីក្នុងសាសនាអ៊ីស្លាម(ប្រការពិទអះ)

២. ជាការពិតណាស់ រាល់ទង្វើទាំងឡាយដែលគេបង្កើតឡើងថ្មីនៅក្នុងសាសនាអ៊ីស្លាមនោះ នឹងត្រូវគេបដិសេធចោលដោយគេមិនទទួលយកវានោះឡើយ។

ហាទីស្ហទី៣