ចម្លើយ. អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ رضي الله عنه ពិតណាស់ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីរគួរអាន គាត់នឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅជាដប់។ ខ្ញុំមិនសំដៅថា “អាលីហ្វ ឡាម មីម” ជាតួអក្សរតែមួយនោះទេ ផ្ទុយទៅវិញ “អាលីហ្វ” គឺជាតួអក្សរមួយ “ឡាម” គឺជាតួអក្សរមួយ ហើយ”មីម” គឺជាតួអក្សរមួយ”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ឧត្តមភាពនៃការសូត្រគម្ពីរគួរអាន។
២. រាល់តួអក្សរដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន គឺអ្នកទទួលបានផលបុណ្យយ៉ាងច្រើន។