សំណួរទី១៣. ចូរអានហាទីស្ហ“ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។

ចម្លើយ. អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូ

លុលឡោះﷺលោកបានមានប្រសាសន៍ថា៖ “ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អប្រសើរនោះ គឺគាត់បោះបង់ចោលនូវអ្វីដែលមិនសំខាន់(គ្មានប្រយោជន៍)។ រាយការណ៍ដោយ អាត់តៀរមីត្ស៊ី និងអ្នកផ្សេងទៀត

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ

១. បោះបង់អ្វីដែលគ្មានប្រយោជន៍ដល់មនុស្ស មិនថាទាក់ទងនឹងកិច្ចការសាសនាឬកិច្ចការលោកិយរបស់គេ។

២. ពិតណាស់ ការបោះបង់អ្វីដែលគ្មានប្រយោជន៍ គឺស្ថិតក្នុងចំណោមភាពពេញលេញនៃអ៊ីស្លាមរបស់គេ។

ហាទីស្ហទី១៤