សំណួរទី១០. ចូរអានហាទីស្ហ “ពិតណាស់ នៅក្នុងខ្លួនប្រាណនីមួយៗមានសាច់មួយដុំ...” ហើយចូរលើកឡើងនូវមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ។

ចម្លើយ. អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកមានប្រសាសន៍ថា៖ “ពិតណាស់ នៅក្នុងខ្លួនប្រាណ(មនុស្សគ្រប់រូប)មានសាច់មួយដុំ កាលណាសាច់នោះល្អ ខ្លួនប្រាណទាំងមូលក៏ល្អដែរ។ ប៉ុន្ដែ ប្រសិនបើសាច់នោះខូចវិញ ខ្លួនប្រាណទាំងមូលក៏ខូចដែរ។ ប្រាកដណាស់ សាច់នោះគឺ បេះដូង(ចិត្ដ)។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ

១. ភាពល្អប្រសើរនៃដួងចិត្ត គឺជាភាពល្អប្រសើរនៃរាងកាយ ក៏ដូចជាផ្នែកខាងក្រៅផងដែរ។

២. យកចិត្តទុកដាក់ចំពោះភាពល្អប្រសើរនៃដួងចិត្ត ពីព្រោះ វាគឺជាភាពល្អប្រសើររបស់មនុស្សលោក។

ហាទីស្ហទី១១