សំណួរទី១. ចូរអានហាទីស្ហ “រាល់ទង្វើទាំងឡាយ គឺអាស្រ័យលើការនៀត” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ។

ចម្លើយ. អំពី អាមីរុលមុមីនីន អាពូហាហ្វស៊ិន អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ អាស្រ័យទៅតាមគោលបំណង(នៀត) ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង)តាមអ្វីដែលជាបំណងប្រាថ្នា(នៀត)របស់គាត់។ ដូចនេះ បុគ្គលណាផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីអល់ឡោះ និងអ្នកនាំសារ(រ៉ស៊ូល)របស់ទ្រង់ ការផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)របស់គាត់ត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់(អល់ឡោះផ្តល់ផលបុណ្យឲ្យ)។ ហើយបុគ្គលណាផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីផលប្រយោជន៍លោកិយ គាត់នឹងទទួលបានផលប្រយោជន៍នោះ (តែមិនបានទទួលផលបុណ្យពីអល់ឡោះឡើយ) ឬអ្នកខ្លះផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីណាម្នាក់ ការផ្លាស់ប្តូរទីកន្លែងរបស់គាត់ នឹងបានផលទៅតាមគោលបំណងរបស់គាត់”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ

១. រាល់ទង្វើកុសលទាំងឡាយ ចាំបាច់ត្រូវមានការនៀត ដូចជា ការប្រតិបត្តិសឡាត ការបួស ការធ្វើហាជ្ជី និងទង្វើកុសលផ្សេងៗទៀត។

២. ចាំបាច់ត្រូវមានភាពអៀខ្លើស(ជ្រះថ្លា)ក្នុងការនៀតចំពោះអល់ឡោះជាម្ចាស់។

ហាទីស្ហទី២