ចម្លើយ. ជំពូក គូរ៉័ស្ហ( سورة قريش ) និងអត្ថន័យរបស់វា។
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉ស្ហ ទម្លាប់របស់ពួកគេគឺការធ្វើដំណើរនៅរដូវរងារ(ដើម្បីធ្វើ ជំនួញនៅប្រទេសយ៉េមែន) និង(នៅប្រទេសស្ហាម)នៅរដូវក្ដៅ។ ដូចេ្នះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះម្ចាស់គ្រប់គ្រង កាក់ហ្ពះនេះចុះ។ គឺទ្រង់ជាអ្នកដែលបានផ្ដល់ចំណីអាហារដល់ពួកគេ ដើម្បី បំបាត់នូវការសេ្រកឃ្លាន និងផ្ដល់សន្ដិភាពដល់ពួកគេឱ្យចៀសផុត ពីការភ័យខ្លាច។ (គូរ៉័ស្ហ ៈ ១-៤)
បកស្រាយអត្ថន័យ
១. ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉័ស្ហ
២. ទម្លាប់របស់ពួកគេនោះ គឺការធ្វើដំណើរជួញដូរក្នុងរដូវរងារនៅកាន់ប្រទេសយេមែន និងធ្វើដំណើរជួញដូរក្នុងរដូវក្ដៅនៅកាន់តំបន់ស្ហាម ប្រកបដោយសុវត្ថិភាព។
ដូច្នេះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងគេហដ្ឋានដ៏ពិសិដ្ឋ(កាក់ហ្ពះ)តែមួយគត់ ដែលទ្រង់បានផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការធ្វើដំណើរជួញដូរ ហើយពួកគេមិនត្រូវធ្វើស្ហ៊ីរិក(គោរពព្រះផ្សេង)ជាមួយនឹងទ្រង់ឡើយ។
៤. ព្រោះទ្រង់ជាអ្នកដែលផ្ដល់ចំណីអាហារដល់ពួកគេដើម្បីបំបាត់ភាពសេ្រកឃ្លាន និងផ្ដល់សន្ដិភាពដល់ពួកគេឱ្យចៀសផុតពីការភ័យខ្លាច ត្បិត
អល់ឡោះបានដាក់នៅក្នុងដួងចិត្តរបស់ពួកអារ៉ាប់នូវការលើកតម្កើងទឹកដីពិសិដ្ឋនេះ និងអ្នកដែលរស់នៅក្នុងវា។