សំណួរទី៨. ចូរសូត្រជំពូក អាល់ហ្វ៊ីល( سورة الفيل ) និងបកស្រាយអត្ថ-ន័យរបស់វា។

ចម្លើយ. ជំពូក អាល់ហ្វ៊ីល( سورة الفيل ) និងអត្ថន័យរបស់វា ៖

ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬថា ម្ចាស់របស់អ្នក បានធ្វើទៅលើក្រុមទ័ពដំរីយ៉ាងដូចមេ្ដច ? តើទ្រង់មិនបានធ្វើឱ្យឧបាយកលអាក្រក់របស់ពួកគេវងេ្វង (បរាជ័យ)ទេឬ ? ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅប្រយុទ្ធតទល់ នឹងពួកគេ។ ពួកវាទម្លាក់ទៅលើពួកគេដោយដុំថ្មស៊ីចជ្ជីល(ដែលមកពី ភ្លើងនរក)។ រួចមកទ្រង់បានធ្វើឱ្យពួកគេប្រៀបដូចជាស្លឹកឈើដែលត្រូវ ដង្កូវស៊ី។ (អាល់ហ៊្វីល ៈ ១-៥)

បកស្រាយអត្ថន័យ

១. តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើម្ចាស់របស់អ្នកបានធ្វើយ៉ាងដូចម្តេចទៅលើអាប់រ៉ហះ និងក្រុមរបស់គេដែលជាទ័ពដំរី នៅពេលដែលពួកគេមានបំណងចង់កម្ទេចកាក់ហ្ពះនោះ?

ពិតណាស់ អល់ឡោះបានធ្វើឱ្យឧបាយកលដ៏អាក្រក់របស់ពួកគេដែលចង់កម្ទេចកាក់ហ្ពះនោះទទួលបរាជ័យ។ ដូចនេះ ពួកគេមិនទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នាដែលចង់បង្វែរមនុស្សឲ្យបែរចេញពីកាក់ហ្ពះនោះទេ ហើយពួកគេក៏មិនទទួលបានអ្វីសូម្បីតែបន្តិចនោះដែរ។

៣. ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅកាន់ពួកគេ

៤. ដោយពួកវាទម្លាក់ដុំថ្មធ្វើពីដីឥដ្ឋដែលគេដុតនៅក្នុងភ្លើងនរកទៅលើពួកគេ។

៥. ពិតណាស់ អល់ឡោះបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ដូចជាស្លឹកឈើដែលត្រូវសត្វស៊ីដាច់ខ្ទេចខ្ទីដូច្នោះដែរ។