សំណួរទី៦. ចូរសូត្រជំពូក អាល់អើស( سورة العصر ) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់អើស( سورة العصر ) និងអត្ថន័យរបស់វា ៖

ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

អល់ឡោះស្បថនឹងពេលវេលា។ ពិតប្រាកដណាស់ មនុស្សលោកគឺស្ថិតកុ្នងភាពខាតបង់។ លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើ ល្អត្រឹមត្រូវ និងបានផ្ដែផ្ដាំគ្នាឱ្យប្រកាន់ខ្ជាប់នូវការពិត និងបានផ្ដែផ្ដាំ គ្នាឱ្យមានការអត់ធ្មត់ប៉ុណ្ណោះ។ (អាល់អាសរ៍ ៈ ១-៣)

បកស្រាយអត្ថន័យ

១. អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងពេលវេលា។

២. មនុស្សលោកទាំងអស់ស្ថិតក្នុងភាពខាតបង់ និងភាពអន្តរាយ។

៣. លើកលែងតែជនណាដែលមានជំនឿ និងបានសាងទង្វើកុសល ហើយព្រមជាមួយគ្នានេះ ពួកគេបានអំពាវនាវ(មនុស្ស)ទៅកាន់ផ្លូវពិត ហើយពួកគេមានការអត់ធ្មត់លើវាប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះហើយដែលជាអ្នកទទួលបានជោគជ័យចាកផុតពីការខាតបង់នោះ។