សំណួរទី២. ចូរសូត្រជំពូក អាសហ្សាល់ហ្សាឡះ( سورة الزلزلة ) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាសហ្សាល់ហ្សាឡះ( سورة الزلزلة ) និងអត្ថន័យរបស់វា ៖

ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្លា។ ហើយផែនដីបានបពោ្ចញនូវសាកសពទាំងអស់ដែលមាន នៅក្នុងខ្លួនរបស់វា ។ ហើយមនុស្សលោកក៏និយាយថាៈ តើមានរឿងអ្វីកើត ឡើងចំពោះផែនដីនេះ? នៅថ្ងៃនោះ វានឹងប្រកាសប្រាប់នូវរឿងរ៉ាវរបស់វា ពីព្រោះម្ចាស់របស់អ្នកបានបញ្ជាឱ្យវាធ្វើដូច្នោះ។ នៅថ្ងៃនោះដែរ មនុស្សលោកនឹងចេញពីផ្នូរមកទាំងក្រុមៗខុសៗគ្នាដើម្បីទទួលការបង្ហាញឱ្យឃើញនូវអំពើទាំងឡាយរបស់ ពួកគេ។ ដូចេ្នះ អ្នកដែលធ្វើអំពើល្អសូម្បីមានទម្ងន់ប៉ុនលំអងធូលី ក៏គេនឹងឃើញវាដែរ។ ដូចេ្នះ អ្នកដែលធ្វើអំពើល្អសូម្បីមានទម្ងន់ប៉ុនលំអងធូលី ក៏គេនឹងឃើញវាដែរ។ (អាសហ្សាល់ហ្សាឡះ ៈ ១-៨)

បកស្រាយអត្ថន័យ

១. នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យរញ្ជួយយ៉ាងខ្លាំងក្លា ដែលវាជាការកើតឡើងនៃថ្ងៃបរលោក។

២. ហើយផែនដីបានបញ្ចេញនូវសាកសពទាំងឡាយនិងអ្វីផ្សេងទៀតដែលមាននៅក្នុងខ្លួនរបស់វា(ក្នុងផ្ទៃផែនដី)ចេញមកក្រៅ។

៣. ហើយមនុស្សក៏បាននិយាយទាំងងឿងឆ្ងល់ថា តើមានអ្វីកើតឡើងចំពោះផែនដី ទើបបានជាវាញ័ររញ្ជួយបែបនេះ?

នៅក្នុងថ្ងៃដ៏ធំធេងនោះ ផែនដីនឹងប្រាប់ទាំងអស់ពីអ្វីដែលគេបានប្រព្រឹត្តនៅលើវា ទាំងប្រការល្អ និងប្រការអាក្រក់។

៥. ពីព្រោះអល់ឡោះបានឲ្យវាដឹង និងបានបញ្ជាវាឲ្យធ្វើដូច្នេះ។

នៅក្នុងថ្ងៃដ៏ធំធេងដែលផែនដីញ័ររញ្ជួយនោះ មនុស្សលោកនឹងចេញពីកន្លែងជំនុំជម្រះជាក្រុមៗដើម្បីមើលទង្វើទាំងឡាយរបស់ពួកគេដែលពួកគេបានសាងនៅក្នុងលោកិយ។

៧. ដូចនេះ ជនណាហើយដែលបានសាងនូវទង្វើល្អ សូម្បីតែទង្វើនោះមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចមួយក៏ដោយ ក៏គេនឹងបានឃើញវានៅចំពោះមុខគេដែរ។

៨. ហើយ(ក៏ដូចគ្នាដែរ) ជនណាហើយដែលបានសាងនូវទង្វើអាក្រក់ សូម្បីតែទង្វើនោះមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចមួយក៏ដោយ ក៏គេនឹងបានឃើញវានៅចំពោះមុខគេដែរ។