ចម្លើយ. ជំពូក អាន់ណាស( سورة الناس ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ខ្ញុំសុំពីម្ចាស់នៃមនុស្សលោក ដែលជាសេ្ដចគ្រប់គ្រងមនុស្សលោក ជាម្ចាស់នៃមនុស្សលោក ឱ្យបញ្ចៀសពីប្រការអាក្រក់នៃការញុះញង់របស់ពួកស្ហៃតន ដែលវាញុះញង់នៅក្នុងចិត្ដមនុស្សលោក។ (ស្ហៃតននោះ)មកអំពីជិន និងមនុស្សលោក។ (អាន់ណាស ៈ ១-៦)
បកស្រាយអត្ថន័យ
១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំការការពារពីព្រះជាម្ចាស់នៃមនុស្សលោក និងសុំការបញ្ចៀសពីទ្រង់
២. ជាស្តេចគ្រប់គ្រងមនុស្សលោក ដោយទ្រង់ចាត់ចែងចំពោះពួកគេនូវអ្វីដែលទ្រង់មានចេតនា ដោយគ្មានអ្នកគ្រប់គ្រងណាសម្រាប់ពួកគេក្រៅពីទ្រង់នោះឡើយ។
៣. ជាព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដរបស់ពួកគេ ដោយគ្មានព្រះជាម្ចាស់ណាដែលពួកគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ
៤. (សូមទ្រង់បញ្ចៀស)អំពីប្រការអាក្រក់របស់ពពួកស្ហៃតនដែលតែងតែញុះញង់មនុស្សលោក