ចម្លើយ. ជំពូក អាល់អៀខ្លើស( سورة الإخلاص ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះគឺជាម្ចាស់តែមួយគត់។ អល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់ ។ ទ្រង់មិនបានប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេ ប្រសូតដែរ ។ ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ។ (អាល់អៀខ្លើស ៈ ១-៤)
បកស្រាយអត្ថន័យ
១. ចូរអ្នកពោលចុះ ឱអ្នកនាំសារមូហាំម៉ាត់ អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ គ្មានព្រះជាម្ចាស់ណាក្រៅពីទ្រង់ឡើយ។
២. តម្រូវការនៃភាវៈទាំងអស់(ដែលទ្រង់បង្កើត) គឺឆ្ពោះទៅកាន់ទ្រង់(ទ្រង់ជាអ្នកបំពេញនូវតម្រូវការទាំងនោះ)។
៣. អល់ឡោះជាម្ចាស់ទ្រង់ពុំមានបុត្រនោះទេ ហើយទ្រង់ក៏ពុំមានឪពុកម្តាយ(ជាអ្នកបង្កើត)នោះដែរ។
៤. ហើយក៏គ្មានភាវៈរបស់ទ្រង់ណាមួយអាចប្រៀបប្រដូចនឹងទ្រង់បានឡើយ។