ចម្លើយ. ជំពូក អាល់កាហ្វ៊ីរូន( سورة الكافرون ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱពួកដែលប្រឆាំង. ខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈ នោះឡើយ។ ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំគោរពសក្ការៈនោះដែរ។ ហើយខ្ញុំមិនមែនជាអ្នកដែលគោរពសក្ការៈចំពោះអ្វីដែល ពួកអ្នកបានគោរពសក្ការៈនោះឡើយ។ ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំគោរពសក្ការៈនោះដែរ។ សម្រាប់ពួកអ្នកគឺសាសនារបស់ពួកអ្នក ហើយសម្រាប់ខ្ញុំ គឺសាសនារបស់ខ្ញុំ។ (អាល់កាហ្វ៊ីរូន ៈ ១-៦)
បកស្រាយអត្ថន័យ
 
  ១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ នែពួកដែលប្រឆាំងនឹងអល់ឡោះ!
 
  ២. ខ្ញុំមិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះឡើយ មិនថាពេលនេះ ឬពេលខាងមុខនោះទេ។
 
  ៣. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អល់ឡោះតែមួយគត់។
 
  ៤. ហើយខ្ញុំក៏មិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះដែរ។
 
  ៣. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អល់ឡោះតែមួយគត់។
 
  ៦. សម្រាប់ពួកអ្នក គឺសាសនារបស់ពួកអ្នកដែលពួកអ្នកបង្កើតឡើងថ្មីដោយខ្លួនពួកអ្នកផ្ទាល់។ តែសម្រាប់ខ្ញុំវិញ គឺសាសនាដែលអល់ឡោះទ្រង់បានបញ្ចុះមកឱ្យខ្ញុំ។