សំណួរទី១១. ចូរសូត្រជំពូក អាល់កាវសើរ( سورة الكوثر ) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់កាវសើរ( سورة الكوثر ) និងអត្ថន័យរបស់វា ៖

ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(មូហាំម៉ាត់) នូវអាល់កាវសើរ(ទនេ្លមួយនៅក្នុងឋានសួគ៌)។ ដូចេ្នះ ចូរអ្នកសឡាត និងសំឡេះសត្វដើម្បីម្ចាស់របស់អ្នក ចុះ។ ពិតប្រាកដណាស់ អ្នកដែលស្អប់ខ្ពើមអ្នក(មូហាំម៉ាត់) គេ នឹងត្រូវកាត់ផ្ដាច់ពីផលល្អ(ទាំងនៅក្នុងលោកិយ និងបរលោក)(អាល់កាវសើរ ៈ ១-៣)

បកស្រាយអត្ថន័យ

១. ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវប្រការល្អជាច្រើន ក្នុងនោះ គឺទន្លេមួយនៅក្នុងឋានសួគ៌ដែលមានឈ្មោះថា អាល់កាវសើរ។

២. ហេតុនេះ ចូរអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណនេះ ដោយអ្នកត្រូវប្រតិបត្តិសឡាតចំពោះអល់ឡោះ និងសម្លេះសត្វដើម្បីម្ចាស់របស់អ្នកតែមួយគត់ ខុសពីអ្វីដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានធ្វើ ដោយពួកគេបញ្ជិតខ្លួនទៅកាន់រូបបដិមារបស់ពួកគេដោយសារសម្លេះសត្វនោះ។

៣. ពិតប្រាកដណាស់ អ្នកដែលខឹងសម្បារនឹងអ្នកនោះ គឺជាបុគ្គលដែលត្រូវបានគេកាត់ផ្តាច់ពីប្រការល្អទាំងអស់ ជាអ្នកដែលត្រូវគេបំភ្លេចមិននឹកនានោះឡើយ ហើយបើទោះបីជាគេរំលឹកពីពួកគេ ក៏គេរំលឹកតែពីរឿងអាក្រក់របស់គេដែរ។