ចម្លើយ. ជំពូក អាល់ហ្វាទីហះ( سورة الفاتحة) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។ រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។ ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់(៣)។ ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ។ ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។ ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។ សូមទ្រង់មេត្ដាចង្អុលបង្ហាញពួកយើងនូវមាគ៌ាត្រឹមត្រូវផងចុះ។ គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទាននៀកម៉ាត់ដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។ (អាល់ហ្វាទីហះ ៈ ១-៧)
បកស្រាយអត្ថន័យ
គេឲ្យឈ្មោះជំពូកនេះថា ជំពូក អាល់ហ្វាទីហះ(ដែលមានន័យថា សេចក្តីផ្តើម) ព្រោះគម្ពីរគួរអានត្រូវបានចាប់ផ្តើមដំបូងនឹងជំពូកនេះ។
១. ﴿ بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ ﴾ )ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ (ពោលគឺខ្ញុំចាប់ផ្តើមសូត្រគម្ពីរគួរអាននឹងព្រះនាមរបស់អល់ឡោះជាម្ចាស់ ដើម្បីជាការសុំជំនួយពីទ្រង់ និងសុំពរជ័យ(ហ្ពារ៉កាត់)តាមរយៈការរំលឹកពីព្រះនាមរបស់ទ្រង់។
﴿ اللَّه ﴾ (ព្រះអល់ឡោះ) គឺម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ហើយគេមិនប្រសិទ្ធនាមនេះចំពោះនរណាម្នាក់ក្រៅពីទ្រង់ឡើយ។
﴿ الرَّحْمَٰن ﴾ (ទ្រង់មហាសប្បុរស) ៖ ទ្រង់មហាសប្បុរស មហាមេត្តាករុណា ដែលក្តីមេត្តាករុណារបស់ទ្រង់ គ្របដណ្តប់លើអ្វីៗទាំងអស់។
﴿ الرَّحِيم ﴾ (ទ្រង់មហាអាណិតស្រឡាញ់)៖ គឺទ្រង់មានក្តីមេត្តាករុណាជាពិសេសចំពោះបណ្តាអ្នកមានជំនឿ។
២. ﴿ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ﴾ (រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) ពោលគឺរាល់ប្រភេទនៃការកោតសរសើរទាំងអស់ ហើយនិងភាពពេញលេញ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។
៣. ﴿ الرَّحْمَٰنِ الرَّحِيمِ ﴾(ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) ពោលគឺទ្រង់មានក្តីមេត្តាករុណាដ៏ទូលំទូលាយ និងមានក្តីមេត្តាករុណាជាពិសេសសម្រាប់តែអ្នកមានជំនឿ។
៤. ﴿ مَالِكِ يَوْمِ الدِّينِ ﴾(ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ) ពោលគឺថ្ងៃបរលោក។
៥. ﴿ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ ﴾ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ពោលគឺពួកយើងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយពួកយើងក៏សុំជំនួយពីទ្រង់តែមួយគត់ដែរ។
៦. ﴿ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ ﴾ (សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ាដ៏ត្រឹមត្រូវផងចុះ។) ពោលគឺចង្អុលបង្ហាញពួកយើងទៅកាន់សាសនាអ៊ីស្លាម និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការី)។
៧. ﴿ صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ ﴾(គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណ(នៀកម៉ាត់)ដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បាឡើយ ហើយក៏ពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងដែរ។) ពោលគឺមាគ៌ារបស់បណ្តាអ្នកសាងអំពើកុសលទាំងឡាយក្នុងចំណោមបណ្តាព្យាការី និងអ្នកដែលដើរតាមពួកគាត់ ពុំមែនជាមាគ៌ាពួកណាសរ៉នី(ពួកគ្រឹស្ទាន) និងពួកយូដានោះទេ។
ក្រោយសូត្រហ្វាទីហះចប់ ត្រូវពោលពាក្យ “آمين” ដែលមានន័យថា “សូមអល់ឡោះជាម្ចាស់ទទួលយកផងចុះ”។