សំណួរទី២១. តើព្យាការីមូហាំម៉ាត់អំពាវនាវមនុស្ស(ទៅកាន់សាសនាអ៊ីស្លាម)នៅក្រៅទីក្រុងម៉ាក្កះយ៉ាងដូចម្តេច?

ចម្លើយ. គឺលោកបានអំពាវនាវអ្នកស្រុកតំបន់តអ៊ីហ្វ ហើយលោកក៏បានបង្ហាញខ្លួនផងដែរនៅក្នុងរដូវកាលនិងកន្លែងដែលមនុស្សជួបជុំគ្នា រហូតដល់មានអ្នកមកពីទីក្រុងម៉ាទីណះក្នុងចំណោមពួកអាន់សរ៍។ ពេលនោះ ពួកគេមានជំនឿលើលោក និងបានសច្ចាប្រណិធានលើការជួយលោក។