សំណួរទី២០. តើព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង”មៀករ៉ច” កើតឡើងនៅពេលណា?

ចម្លើយ. ព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង”មៀករ៉ច” កើតឡើងក្នុងពេលដែលលោកមានអាយុ៥០ឆ្នាំ ដោយក្នុងពេលនោះ គេបានដាក់កាតព្វកិច្ចសឡាតទាំងប្រាំពេល។

អ៊ីសរ៉ក : គឺការធ្វើដំណើររបស់ព្យាការីមូហាំម៉ាត់ ពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត) ទៅកាន់ម៉ាស្ជិទអាល់អឹកស៏(ទីក្រុងយេរូសាឡឹម ប្រទេសប៉ាឡេស្ទីន)

មៀករ៉ច : គឹការធ្វើដំណើរ(ឡើង)ពីម៉ាស្ជិតអាល់អឹកស៏ ឆ្ពោះទៅលើមេឃ និងទៅកាន់ “ស៊ិទរ៉ទុលមុនតាហា” (នៅពីលើមេឃជាន់ទី៧)