សំណួរទី១៨. តើស្ថានភាពរបស់ព្យាការីមូហាំម៉ាត់នៅក្នុងពេលនោះយ៉ាងដូចម្តេចដែរ? តើអ្នកណាដែលមានជំនឿចំពោះលោកក្រោយពីការអំពាវនាវមនុស្សដោយបើកចំហមក?

ចម្លើយ. ពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានធ្វើទុក្ខបុកម្នេញលោក និងអ្នកមូស្លីមយ៉ាងខ្លាំងក្លា រហូតដល់លោកបានអនុញ្ញាតឲ្យពួកគេធ្វើការភៀសខ្លួនទៅកាន់ស្តេច“ណាជើស្ហ៊ី”នៅឯទឹកដីហាហ្ពាស្ហះ(ប្រទេសអេចូពី)

ពួកមុស្ហរីគីនបានឯកភាពគ្នាលើការសម្លាប់ព្យាការីមូហាំម៉ាត់ ក៏ប៉ុន្តែ អល់ឡោះបានការពារលោក ដោយឲ្យឪពុកមារបស់លោក គឺអាពូត៏ឡឹប ក្លាយជាអ្នកបីបាច់ថែរក្សាលោក ដើម្បីការពារលោកពីពួកគេ។