សំណួរទី១២. នៅពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានអល់ឡោះតែងតាំងជាអ្នកនាំសារ តើនៅពេលនោះ លោកមានអាយុប៉ុន្មាន? តើលោកត្រូវបានគេតែងតាំងជាអ្នកនាំសារទៅកាន់នរណា?

ចម្លើយ. ព្យាការីមូហាំម៉ាត់ត្រូវបានអល់ឡោះតែងតាំងជាអ្នកនាំសារ ក្នុងពេលដែលលោកមានអាយុ៤០ឆ្នាំ ហើយលោកត្រូវបានគេតែងតាំងជាអ្នកនាំសារទៅកាន់មនុស្សលោកទាំងអស់ ជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន។