ចម្លើយ. ពួកគូរ៉័ស្ហបានសាងសង់កាក់ហ្ពះឡើងវិញនៅពេលដែលព្យាការីមូហាំម៉ាត់មានអាយុ៣៥ឆ្នាំ។
លោកបានកាត់ក្តីឲ្យពួកគូរ៉័ស្ហនៅពេលដែលពួកគេមានការខ្វែងគំនិតគ្នា ថាតើអ្នកណាដែលស័ក្តិសមនឹងយកហាជើរុលអាសវ៉ាត់(ថ្មខ្មៅនៅជាប់កាក់ហ្ពះ)ទៅដាក់នៅកន្លែងដើមវិញ។ ពេលនោះ លោកបានយកថ្មនោះដាក់លើក្រណាត់មួយផ្ទាំង ហើយលោកបានប្រើឲ្យកុលសម្ព័ន្ធនីមួយៗកាន់ជាយក្រណាត់នោះ ដែលនៅពេលនោះ គឺមានបួនកុលសម្ព័ន្ធ។ នៅពេលដែលពួកគេបានលើកវាទៅដល់កន្លែងដើមរបស់វាវិញហើយនោះ ព្យាការីមូហាំម៉ាត់ក៏បានលើកថ្មនោះដោយផ្ទាល់ដៃរបស់លោកដាក់នៅកន្លែងដើមរបស់វាវិញ។