ចម្លើយ. ប្រការស៊ូណិតនៃវូហ្ទុ គឺរាល់ប្រការទាំងឡាយណាដែលប្រសិនបើគេធ្វើវា នោះគេនឹងទទួលបានផលបុណ្យបន្ថែម។ តែប្រសិនបើគេបោះបង់វាចោលនោះ ក៏គ្មានបាបកម្មអ្វីលើគេដែរ ហើយការយកវូហ្ទុរបស់គេ គឺត្រឹមត្រូវ។
១. សូត្រ "بسم الله"
២. ប្រើស៊ីវ៉ាក(ឈើម្យ៉ាងសម្រាប់ដុសធ្មេញ)
៣. លាងប្រអប់ដៃទាំងពីរ
៤. ឈ្លីម្រាមដៃ
៥. លាងអវៈយវៈនីមួយៗលើសពីមួយដង។
៦. ចាប់ផ្តើមដោយខាងស្តាំមុន។
៧. សូត្រទូអាបន្ទាប់ពីយកវូហ្ទុរួច ដោយសូត្រថា ៖ أشهَدُ أنْ لا إلهَ إِلا اللهُ وَحْدَهُ لا شَرِيكَ لَهُ ، وَأشْهَدُ أنَّ مُحَمَّداً عَبْدُهُ وَرَسُولُهُ
(ខ្ញុំធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះម្នាក់គត់ គ្មានទេស៊ីរិកចំពោះទ្រង់ ហើយខ្ញុំធ្វើសាក្សីដែរថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់)។
៨. សឡាតពីររ៉ក្អាត់បន្ទាប់ពីយកវូហ្ទុរួច។