ចម្លើយ. ហ្វើរទូ(កាតព្វកិច្ច)នៃការយកវូហ្ទុ គឺជាប្រការទាំងឡាយណាដែលនៅពេលណាហើយដែលជនមូស្លីមបោះបង់ប្រការណាមួយនោះ ការយកទឹកវូហ្ទុរបស់គេ គឺមិនត្រឹមត្រូវឡើយ។ វាមានដូចជា ៖
១. លាងមុខ ដែលរួមបញ្ចូលទាំងការខ្ពុរមាត់ ការបឺតទឹកចូលច្រមុះ ហើយបញ្ចេញមកវិញ
២. លាងដៃទាំងពីររហូតដល់កែងដៃ
៣. ជូតក្បាល រូមនឹងស្លឹកត្រចៀកទាំងពីរ
៤. លាងជើងទាំងពីររហូតដល់ភ្នែកគោល
៥. លំដាប់លំដោយរវាងប្រការទាំងនេះ ពោលគឺត្រូវលាងមុខ បន្ទាប់មកដៃទាំងពីរ បន្ទាប់មកទៀត ជូតក្បាល និងចុងក្រោយ គឺលាងជើងទាំងពីរ
៦. ប្រព្រឹត្តទៅបន្តបន្ទាប់គ្នា ពោលគឺត្រូវយកវូហ្ទុជាបន្តបន្ទាប់គ្នា ដោយមិនត្រូវឲ្យមានគម្លាតរយៈពេលយូរដែលធ្វើឲ្យអវៈយវៈមុនស្ងួតអស់នោះទេ។
ឧទាហរណ៍ដូចជា ការយកវូហ្ទុពាក់កណ្តាលសិន ហើយពាក់កណ្តាលទៀត ចាំយកពេលក្រោយជាដើម។