ចម្លើយ. គឺជាការបូជា និងលះបង់ក្នុងការផ្សព្វផ្សាយសាសនាអ៊ីស្លាម ឬការពារសាសនាអ៊ីស្លាម ឬសាសនិកអ៊ីស្លាម ឬក៏ការធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវអ៊ីស្លាម ឬសត្រូវរបស់សាសនិកអ៊ីស្លាម។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ចូរពួកអ្នកចេញទៅប្រយុទ្ធទាំងសភាពស្រាល (យុវវ័យ ធូរធារ) ឬសភាពធ្ងន់(វ័យចំណាស់ក្រលំបាក) ហើយចូរពួកអ្នក តស៊ូលះបង់ទាំងទ្រព្យសម្បត្ដិ និងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិន បើពួកអ្នកបានដឹង។ (អាត់តាវហ្ពះ ៈ ៤១)