ចម្លើយ. និយមន័យហាជ្ជី៖
ហាជ្ជី គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដោយគោលបំណងធ្វើដំណើរទៅកាន់ពៃតុលឡោះ(កាក់ហ្ពះ)ដើម្បីធ្វើកិច្ចប្រណិប័តន៍ដែលគេបានកំណត់ជាក់លាក់ និងក្នុងពេលវេលាដែលគេកំណត់ជាក់លាក់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្ស លោកឱ្យធ្វើបុណ្យហាជ្ជីនៅផ្ទះរបស់អល់ឡោះ(ម៉ាក្កះ)ចំពោះអ្នក ដែលមានលទ្ធភាពទៅដល់។ ហើយបើអ្នកណាបានបដិសេធ ពិត ប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។ (អាលីអ៊ិមរ៉ន ៈ ៩៧)