សំណួរទី៤. តើត្រូវយកទឹកវូហ្ទុដោយរបៀបណា?

ចម្លើយ. គឺត្រូវ ៖

១. លាងប្រអប់ដៃទាំងពីរចំនួនបីដង

២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង

២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង

២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង

២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង

៣. បន្ទាប់មក លាងមុខចំនួនបីដង

៤. បន្ទាប់មកទៀត លាងដៃទាំងពីររហូតដល់កែងដៃ ចំនួនបីដង

៥. ក្រោយមក ជូតក្បាលដោយយកដៃទាំងពីរជូតពីខាងមុខ រហូតដល់ក្រោយ និងត្រឡប់មកខាងមុខវិញ

៦. ជាចុងក្រោយ លាងជើងទាំងពីររហូតដល់ភ្នែកគោល ចំនួនបីដង។

នេះគឺជារបៀបយកទឹកវូហ្ទុដែលមានលក្ខណៈពេញលេញ។ មានភស្តុតាងដែលបញ្ជាក់ដូចនេះពីព្យាការីមួហាំម៉ាត់ ﷺ នៅក្នុងហាទីស្ហរបស់អ៊ីម៉ាំពូខរីនិងមូស្លីម ដែលគាត់បានរាយការណ៍ពី អ៊ូស្មាន និង អាប់ទុលឡោះ ពិន ហ្ស៊េទ និងអ្នកដទៃទៀត។ ហើយក៏មានភស្តុតាងបញ្ជាក់ផងដែរនៅក្នុងសេចក្តីរាយការណ៍របស់អ៊ីម៉ាំពូខរី និងអ្នកផ្សេងទៀតថា៖ “ពិតណាស់ ព្យាការីលោកបានយកទឹកវូហ្ទុមួយដងៗ ហើយក៏បានយកទឹកវូហ្ទុពីរៗដងផងដែរ”។ បានន័យថា លោកយកទឹកវូហ្ទុដោយលាងអវៈយវៈនីមួយៗចំនួនមួយដង ឬពីរៗដង។