សំណួរទី៣៨. ចូរលើកឡើងពីឧត្តមភាពនៃការបួសខែរ៉ម៉ាហ្ទន។

ចម្លើយ. ឧត្តមភាពនៃការបួសខែរ៉ម៉ាហ្ទន គឺដូចមានបញ្ជាក់ក្នុងហាទីស្ហ អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទន ប្រកបដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម