សំណួរទី៣៧. ចូរឲ្យនិយមន័យការបួស។

ចម្លើយ. ការបួស គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ចំពោះអល់ឡោះជាម្ចាស់ដោយការតម(អត់ទ្រាំ)ពីរាល់ប្រការទាំងឡាយណាដែលនាំឲ្យខូចបួស ចាប់តាំងពីហ្វាជើរ(សេតរុណរះ) រហូតដល់ថ្ងៃលិចវិញ ដោយភ្ជាប់ជាមួយនឹងការនៀត(តាំងចិត្ត)។ វាមានពីរប្រភេទ ៖

១. ការបួសដែលជាកាតព្វកិច្ច : ដូចជាការបួសខែរ៉ម៉ាហ្ទន ដែលវាជារូកុនមួយក្នុងចំណោមរូកុនអ៊ីស្លាម។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ឱបណ្ដាអ្នកដែលមានជំនឿ. អល់ឡោះបានដាក់កាតព្វ កិច្ចបួសមកលើពួកអ្នកដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើពួក អ្នកជំនាន់មុនៗដែរ ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។ (អាល់ហ្ពាក៏រ៉ោះ ៈ ១៨៣)

២. ការបួសដែលមិនមែនជាកាតព្វកិច្ច(បួសស្ម័គ្រចិត្ត) : ដូចជាការបួសថ្ងៃច័ន្ទនិងថ្ងៃព្រហស្បតិ៍នៅរៀងរាល់សប្តាហ៍ បួសបីថ្ងៃនៅរៀងរាល់ខែ ជាពិសេស គឺបណ្តាថ្ងៃខែភ្លឺ(ថ្ងៃទី១៣ ទី១៤ និងទី១៥)នៅរៀងរាល់ខែចន្ទគតិ។