សំណួរទី៣១. តើគេអនុញ្ញាតឲ្យគេចវេសមិនចូលរួមសឡាតជុមអាត់ដែរឬទេ?

ចម្លើយ. គេមិនអនុញ្ញាតឲ្យគេចវេសមិនចូលរួមសឡាតជុមអាត់ឡើយ ព្រោះមានភស្តុតាងដែលបញ្ជាក់ដូចនេះ ដោយព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបោះបង់(សឡាត)បីជុមអាត់ដោយភាពមើលស្រាលចំពោះវានោះ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតលើចិត្តរបស់គេ”។ រាយការណ៍ដោយ អាពូហ្ទាវូទ និងអ្នកផ្សេងទៀត