ចម្លើយ. ឧត្តមភាពនៃការយកទឹកវូហ្ទុ គឺដូចដែលព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា ៖ “នៅពេលដែលអ្នកអ៊ីស្លាមឬអ្នកមានជំនឿយកវូហ្ទុ ដោយគាត់លាងមុខរបស់គាត់ នោះបាបកម្មទាំងឡាយដែលគាត់បានមើលដោយភ្នែក បានហូរចេញពីមុខរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ។ នៅពេលគាត់លាងដៃទាំងពីររបស់គាត់ បាបកម្មទាំងឡាយដែលគាត់បានប៉ះពាល់ដោយដៃ បានហូរចេញពីដៃរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ។ នៅពេលគាត់លាងជើងទាំងពីររបស់គាត់ បាបកម្មទាំងឡាយដែលគាត់បានដើរទៅធ្វើដោយជើងរបស់គាត់ បានហូរចេញពីជើងរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ រហូតដល់ចុងបពា្ចប់ គាត់ចេញពីវូហ្ទុដោយស្អាតស្អំពីបាបកម្មទាំងឡាយ”។ រាយការណ៍ដោយ មូស្លីម