សំណួរទី២៧. តើសឡាតស៊ូណិតរ៉វ៉ាតិប(ស៊ូណិតអមហ្វើរទូ)មានអ្វីខ្លះ? តើវាមានឧត្តមភាពបែបណា?

ចម្លើយ. សឡាតស៊ូណិតរ៉វ៉ាតិប(ស៊ូណិតអមសឡាតហ្វើរទូ)មាន ៖

 ពីររ៉ក្អាត់មុនសឡាតស៊ូពុស(សឡាតពេលទៀបភ្លឺ

 បួនរ៉ក្អាត់មុនសឡាតហ៊្សូហោរ(សឡាតពេលថ្ងៃត្រង់)

 ពីររ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហោរ

 ពីររ៉ក្អាត់បន្ទាប់ពីសឡាតម៉ាហ្គ្រិប (សឡាតពេលព្រលប់)

 ពីររ៉ក្អាត់បន្ទាប់ពីសឡាតអ៊ីស្ហា (សឡាតពេលយប់)

ឧត្តមភាព(ហ្វាទីឡាត់)របស់វា៖

ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ “អ្នកអ៊ីស្លាមទាំងឡាយណាដែលសឡាតដើម្បីអល់ឡោះរាល់ថ្ងៃចំនួន១២រ៉ក្អាត់ដោយស្ម័គ្រចិត្ដ ក្រៅពីសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)នោះ អល់ឡោះជាម្ចាស់នឹងសង់ផ្ទះមួយសម្រាប់គាត់នៅក្នុងឋានសួគ៌”។ រាយការណ៍ដោយមូស្លីម អះម៉ាត់ និងអ្នកផ្សេងទៀត