ចម្លើយ. រូកុនសឡាតមានចំនួន១៤ ដូចខាងក្រោម ៖
១. ឈរនៅក្នុងសឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច)ចំពោះអ្នកដែលមានលទ្ធភាព
២. តឹកពៀរ៉តុលអៀហរ៉ម គឺការពោលថា “الله أكبر”
៣. សូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ
៤. ឱនរូកុ ដោយត្រូវសន្ធឹងខ្នងឲ្យបានស្មើ ហើយក្បាលត្រូវស្មើនឹងខ្នង
៥. ងើបពីរូកុ
៦. ឈរត្រង់បន្ទាប់ពីងើបពីរូកុ
៧. ក្រាបស៊ូជោតលើអវៈយវៈទាំងប្រាំពីរ គឺថ្ងាសរួមនិងច្រមុះរបស់គេ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងជើងទាំងពីរ។
៨. ងើបពីស៊ូជោត
៩. អង្គុយចន្លោះរវាងស៊ូជោតទាំងពីរ
តាមស៊ុណ្ណះ៖ ត្រូវអង្គុយលើប្រអប់ជើងឆ្វេង បញ្ឈរប្រអប់ជើងស្តាំ ហើយតម្រង់ម្រាមជើងទៅរកទិសគិបឡាត់។
១០. មានលំនឹង(តម៉ាក់នីណះ)រវាងរូកុនទាំងអស់
១១. សូត្រតះយិតចុងក្រោយ
១២. អង្គុយដើម្បីសូត្រតះយិតចុងក្រោយ។
១៣. ឲ្យសាឡាមចំនួនពីរដង ដោយត្រូវសូត្រថា៖
"السلام عليكم ورحمة الله"
១៤. លំដាប់លំដោយរវាងរូកុនទាំងឡាយ(ដូចដែលបានរៀបរាប់ខាងលើ)។ ដូចនេះ ប្រសិនបើគេស៊ូជោតមុននឹងរូកុដោយចេតនានោះ សឡាតរបស់គេនឹងត្រូវខូច(ប៉ាតាល់)។ តែប្រសិនបើដោយអចេតនា ដោយសារតែភេ្លចនោះ ចាំបាច់ត្រូវត្រឡប់ទៅរូកុឡើងវិញ បន្ទាប់មក ទើបស៊ូជោត។