សំណួរទី២០. តើលក្ខខណ្ឌ(សារ៉ាត់)នៃការសឡាត មានអ្វីខ្លះ?

ចម្លើយ. លក្ខខណ្ឌ(សារ៉ាត់)នៃការសឡាតមាន ៖

១. អ្នកអ៊ីស្លាម៖ ដូចនេះ ការសឡាតរបស់អ្នកដែលមិនមែនជាមូស្លីម គឺមិនត្រឹមត្រូវ(មិនសះ)ឡើយ

២. មានសតិបញ្ញា៖ ដូចនេះ ការសឡាតរបស់មនុស្សវិកលចរិត គឺមិនត្រឹមត្រូវនោះទេ។

៣. ចេះដឺងខុសត្រូវ៖ ដូចនេះ ការសឡាតរបស់កូនក្មេងដែលមិនទាន់ដឹងខុសត្រូវ គឺមិនត្រឹមត្រូវឡើយ។

៤. នៀត(តាំងចិត្ត)

៥. ចូលដល់ពេលវេលាសឡាត

៦. ជ្រះស្អាតពីហាហ្ទាស(មានទឹកវូហ្ទុ)

៧. ជ្រះស្អាតពីប្រការកខ្វក់(ណាជីស)ផ្សេងៗ

៨. បិតបាំងរាងកាយ(អាវរ៉ាត់)

៩. តម្រង់ទៅកាន់គិបឡាត់។