ចម្លើយ. ប្រការដែលនាំឲ្យខូចដល់ការជូតនេះមានដូចជា៖
១. ផុតរយៈពេលនៃការជូត៖ ដូចនេះ គេមិនអនុញ្ញាតឲ្យបន្តការជូតលើស្បែកជើងឃ្លុប ឬស្រោមជើងនេះក្រោយពីផុតរយៈពេលនៃការជូតដែលត្រូវបានកំណត់នោះឡើយ ពោលគឺមួយថ្ងៃ មួយយប់សម្រាប់អ្នកដែលមិនធ្វើដំណើរ និងបីថ្ងៃ បីយប់សម្រាប់អ្នកដែលធ្វើដំណើរ។
២. ដោះស្បែកជើងឃ្លុប ឬស្រោមជើងចេញ៖ កាលគេដោះស្បែកជើងឃ្លុប ឬស្រោមជើងចេញក្រោយពីគេបានជូតលើវាហើយនោះ គឺការជូតនោះត្រូវខូច។