ចម្លើយ. ចំពោះរបៀបនៃការជូតលើស្បែកជើងឃ្លុប ឬស្រោមជើង គឺគេត្រូវផ្សើមដៃរបស់គេនឹងទឹក រួចយកទៅជូតលើស្បែកជើងឃ្លុប ឬស្រោមជើងនោះ ដោយត្រូវបង្អូសពីចុងម្រាមជើង រហូតដល់កជើង។ ជូតជើងស្តាំដោយដៃស្តាំ និងជូតជើងឆ្វេងដោយដៃឆ្វេង ហើយត្រូវញែកម្រាមដៃចេញពីគ្នានៅពេលជូត និងត្រូវជូតតែមួយដងប៉ុណ្ណោះ។