ចម្លើយ. លក្ខខណ្ឌនៃភាពត្រឹមត្រូវនៅការជូតលើស្បែកជើងឃ្លុប ឬស្រោមជើងមាន៖
១. គេត្រូវពាក់ស្បែកជើងឃ្លុបឬស្រោមជើងនេះក្នុងពេលដែលគេមានភាពជ្រះស្អាត ពោលគឺបន្ទាប់ពីបានយកទឹកវូហ្ទុរួច។
២. ស្បែកជើងឃ្លុបឬស្រោមជើងនោះ មានភាពជ្រះស្អាត។ ដូចនេះ គេមិនអនុញ្ញាតឲ្យជូតលើស្បែកជើងឃ្លុបឬស្រោមជើងដែលកខ្វក់(ណាជិស)នោះឡើយ។
៣. ស្បែកជើងឃ្លុបឬស្រោមជើងនោះ ត្រូវគ្របជិតកន្លែងដែលចាំបាច់ត្រូវលាងក្នុងពេលយកវូហ្ទុ(ពោលគឺត្រូវគ្របជិតភ្នែកគោល)។
៤. ត្រូវជូតវាក្នុងរយៈពេលដែលត្រូវបានគេកំណត់ជាក់លាក់។ ចំពោះអ្នកដែលមិនធ្វើដំណើរ គេអាចជូតបានក្នុងកំឡុងពេលមួយថ្ងៃ មួយយប់។
រីឯអ្នកដែលធ្វើដំណើរវិញ គេអាចជូតបានក្នុងកំឡុងពេលបីថ្ងៃ បីយប់។