សំណួរទី១២. ចូរលើកឡើងពីបុព្វហេតុនៃការបង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើង។

ចម្លើយ. គេបង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើង ដើម្បីជាការសម្រួលដល់ខ្ញុំបម្រើរបស់អល់ឡោះ ជាពិសេស ក្នុងពេលអាកាសធាតុត្រជាក់ ពេលរដូវរងា និងពេលធ្វើដំណើរ ដោយក្នុងពេលនេះ គេអាចមានការលំបាកក្នុងការដោះស្រោមជើង ឬស្បែកជើងឃ្លុបចេញ។