ចម្លើយ. គឺមានន័យថា ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជូនលោកមកកាន់ពិភពទាំងអស់ ដើម្បីផ្តល់ដំណឹងរីករាយ និងព្រមានបន្លាច។
ហើយគេចាំបាច់ត្រូវ ៖
១. គោរពតាមរាល់បទបញ្ជាទាំងឡាយរបស់លោក
២. ជឿជាក់ចំពោះដំណឹងទាំងឡាយដែលលោកបានប្រាប់
៣. មិនត្រូវប្រព្រឹត្តល្មើសចំពោះលោក
៤. ត្រូវគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ស្របទៅតាមច្បាប់បញ្ញត្តិរបស់លោក ពោលគឺត្រូវយកគំរូតាមលោក និងបោះបង់ចោលរាល់ការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ “អ្នកណាហើយប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺគេពិតជាបានប្រតិបត្តិតាមអល់ឡោះ”។ ទ្រង់បានមានបន្ទូលទៀតថា ៖ “ហើយគាត់(មូហាំម៉ាត់)ក៏មិននិយាយអ្វីតាមទំនើងចិត្ដ
ដែរ។ វា(ពាក្យសំដីដែលគាត់និយាយ) គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវគេវ៉ាហ៊ីមកនោះឡើយ”។ (អាន់ណាច់ម៍ ៈ ៣-៤) អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលផងដែរថា ៖ ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ (មូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់អ្នកណាដែលសង្ឃឹមថានឹងបានជួប អល់ឡោះ និងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះ យ៉ាងច្រើន។ (អាល់់អះហ្សាប ៈ ២១)