ចម្លើយ. ការប្រើគ្នាឲ្យធ្វើប្រការល្អ គឺការប្រើគ្នាឲ្យធ្វើរាល់ប្រការទាំងឡាយណាដែលជាការគោរពប្រតិបត្តិចំពោះអល់ឡោះ ហើយការហាមឃាត់គ្នាពីប្រការអាក្រក់ គឺការហាមគ្នាពីរាល់ប្រការទាំងឡាយណាដែលជាការល្មើសនឹងអល់ឡោះជាម្ចាស់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ មានន័យថា៖ “ពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់) គឺជាប្រជាជាតិដ៏ល្អប្រពៃបំផុតដែលត្រូវបានគេបង្កើតឡើងសម្រាប់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាអំពីអំពើអាក្រក់ ព្រមទាំងពួកអ្នកមានជំនឿលើអល់ឡោះ”។ (អាលីអ៊ិមរ៉ន ៈ ១១០)