សំណួរទី៣៧. តើជំនឿអាចមានការកើនឡើង ឬថយចុះឬទេ?

ចម្លើយ. ជំនឿមានការកើនឡើងដោយការគោរពប្រតិបត្តិ និងថយចុះដោយការប្រព្រឹត្តល្មើស។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ តាមពិតបណ្ដាអ្នកដែលមានជំនឿនោះ គឺជាបណ្ដាអ្នកដែល នៅពេលមានគេរំលឹកចំពោះអល់ឡោះ ចិត្ដរបស់ពួកគេមានការភ័យ ខ្លាចញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់ ទ្រង់ឱ្យពួកគេស្ដាប់ វាធ្វើឱ្យពួកគេកាន់តែមានជំនឿថែមទៀត។ ហើយចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដែលពួកគេប្រគល់ការ ទុកចិត្ដ។ (អាល់អាន់ហ្វាល ៈ ២)